Jun Jihyun នឹង​ក្លាយ​ជា​ទេព​មច្ឆា​ក្នុង​រឿង​ភាគ​ថ្មី​ជាមួយ Lee Minho

ថ្ងៃ អាទិត្យ, ១២ សីហា ២០១៦ ម៉ោង 09:30

កំពូល​តារា​សម្ដែង Jun Jihyun នឹង​ដើរ​តួ​ជា​មនុស្ស​ត្រី​មួយ​រូប​ដែល​ឡើង​មក​រស់​នៅ​លើ​គោក​ក្នុង​រឿង​ភាគ​ថ្មី​របស់​ខ្លួន។

ព្រឹក​ថ្ងៃ​ទី ១២​ខែ​សីហា ប្រភព​ក្នុង​រង្វង់​សិល្បៈ​មួយ​បាន​ទម្លាយ​ថា៖ “តារា​សម្ដែង Jun Jihyun និង Lee Minho នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​កម្រង​កោះ Palau ប្រទេស​អេស្ប៉ាញ ​ដើម្បី​ថត​រឿង​ភាគ “Legend of the Blue Sea”។ អ្នក​ទាំង​២​នឹង​ចេញ​ទៅ​នៅ​ចុង​ខែ​សីហា​នេះ។ ដោយ​សារ​តែ​រឿង​នេះ​ត្រូវ​ទាមទារ​មាន​ឈុត​ឆ្នេរ​និង​ច្រាំង​ដែល​ស្អាត​ខ្លាំង ទើប​ក្រុម ​ការងារ​បាន​សម្រេច​ចិត្ត​ថា​ត្រូវ​ថត​នៅ​ក្រៅ​ប្រទេស​បែប​នេះ”។

នៅ​ក្នុង​រឿង​នេះ តួ​រឿង “សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ” នឹង​ដើរ​តួ​ជា​ទេព​មច្ឆា​មួយ​រូប​ដែល​ឡើង​មក​រស់​នៅ​ទីក្រុង​សេអ៊ូល។ រីឯ​ប្រុស​ស្អាត Lee Minho វិញ​នឹង​ក្លាយ​ជា​ជន​បោកប្រាស់​ឈាម​ត្រជាក់ ​ម្នាក់។ ក្រៅ​ពី​ប្រជាប្រិយភាព​ដ៏​ធំ​របស់ Jun Jihyun និង Lee Minho “Legend of the Blue Sea” ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​ដោយ​មាន​ អ្នក​និពន្ធ​រឿង Park Ji Eun កវី​និពន្ធ​រឿង “My Love From the Star” និង​លោក Jin Hyuk អ្នក​ដឹក​នាំ​របស់​រឿង “City Hunter”។ រឿង​ភាគ​ថ្មី​ចុង ​ក្រោយ​របស់ Lee Minho មុន​ពេល​លោក​ចូល​បម្រើ​កង​ទ័ព​នេះ​នឹង​ត្រូវ​បាន​ចាក់​ផ្សាយ​ក្នុង​ខែ​វិច្ឆិកា​ឆ្នាំ​នេះ​នៅ​លើ​ប៉ុស្តិ៍ SBS៕

រូបភាពអ្នក​គាំទ្រកាត់តតួអង្គរបស់ Lee Minho

ព័ត៌មានផ្សេងទៀត

លោក កែម ឡី អ្នកធ្វើ​អត្ថាធិប្បាយ​ដ៏ល្បី​ឈ្មោះ​មួយ​រូប​នៅ​កម្ពុជា ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ

គណៈប្រតិភូ​កម្ពុជា​ទស្សនកិច្ច​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់​អាមេរិក​ឈ្មោះ​ថា Ronald Reagan

និស្សិត គង់ រ៉ៃយ៉ា ជាប់​ពន្ធនាគារ ដោយសារតែ​ខ្លួន​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​អំពាវនាវ​ឲ្យ​មាន​បដិវត្តន៍​ពណ៌

មតិយោបល់

2 Comment
អត្ថបទពេញនិយម
បទអត្ថាធិប្បាយ

ល្បែងប្រជាមតិរបស់លោក ដេវីដ កាមរ៉ុន ទីបំផុត នាំអង់គ្លេសជាប់ផុងក្នុងវិបត្តិ៖ ប្រវត្តិនយោបាយរបស់ លោក ដេវីដ កាមរ៉ុន នឹងត្រូវបានចារឹកលើផ្ទាំងថ្ម នៅពេលដែលចាកចេញពីតំណែងនាយករដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីប្រជាជនអង់គ្លេសបោះឆ្នោតប្រជាមតិ សម្រេចឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។

អានបន្តរ...២ ម៉ោងមុន

បរិយាយ៖ សង្ឃឹមថា "ករណីស្វាស៊ីបាយ លាបមាត់ពពែ" មិនកើតមានទេ៖ ប្រសាសន៍សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅ ក្នុងពីធីសម្ពោធអគារសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីថ្ងៃទី១១ ខែកក្កដា ត្រូវបានមហាជនទះដៃសាទរគ្រប់ៗគ្នា។

អានបន្តរ...២ ម៉ោងមុន

ទស្សនៈ៖ ការចាកចេញរបស់អង់គ្លេសជារឿងអាក្រក់សម្រាប់ណាតូនិងអឺរ៉ុប៖ លទ្ធផលបោះឆ្នោតប្រជាមតិ សម្រេចឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប EU គឺជាព័ត៌មានដ៏អាក្រក់សម្រាប់អង្គការណាតូ និងសម្រាប់កិច្ចសហប្រតិបត្តិក្នុងវិស័យការពាររបស់ EU និយាយជាទូទៅ នេះបើយោងតាមការវិភាគរបស់អ្នកជំនាញមុនពេលកិច្ចប្រជកំពូលអង្គការណាតូ នៅចុងសប្តាហ៍នេះ។ ក្នុងករណីដែលអាចកើតមានការប្រឈមមុខដាក់គ្នាជាមួយប្រទេសចិន នៅក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង។

អានបន្តរ...២ ម៉ោងមុន

ទស្សនៈ៖ នយោបាយការបរទេសឯករាជ្យមិនពឹងផ្អែកអាម៉េរិក របស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ៖ ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ប្រទេសហ្វ៊ីលីពីន បាននិយាយកាលពីដើមសប្តាហ៍ថា ថ្មីៗនេះលោកបានសួរទៅកាន់ឯកអគ្គរដ្ឋទូតអាម៉េរិកថា តើទីក្រុងវ៉ាស៊ីនតោន គាំទ្រប្រទេសហ្វ៊ីលីពីនដែរទេ

អានបន្តរ...២ ម៉ោងមុន